ស្វែងរកអាជីពសម្រាប់អនាគតរបស់អ្នកក្នុងវិស័យថាមពលស្អាត
ស្វែងយល់ពីវិស័យថាមពលស្អាត
ការផ្លាស់ប្តូរទៅកាន់ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជាកំពុងដំណើរការយ៉ាងឆាប់រហ័ស។ បច្ចេកវិទ្យាថ្មីៗកំពុងត្រូវបានអនុវត្ត គម្រោងជាច្រើនកំពុងត្រូវបានអភិវឌ្ឍ ដែលធ្វើឱ្យតម្រូវការយុវជនដែលមានជំនាញក្នុងវិស័យនេះកើនឡើងផងដែរ។
មិនថាអ្នកកំពុងចាប់ផ្ដើមអាជីពថ្មី ឬកំពុងស្វែងរកការងារណាមួយដែលមានឱកាសរីកចម្រើនក្នុងរយៈពេលវែងនោះទេ វិស័យថាមពលស្អាតគឺជាជម្រើសមួយដែលពោរពេញដោយឱកាស និងការអភិវឌ្ឍ។
ត្រៀមខ្លួនរួចរាល់ ដើម្បីស្វែងយល់បន្ថែមពីវិស័យថាមពលស្អាតហើយឬនៅ? ជ្រើសរើសវិស័យណាមួយដែលអ្នកចាប់អារម្មណ៍នៅខាងក្រោម ហើយស្វែងរកការងារដែលសក្តិសមនឹងអ្នកបំផុត។
តើអ្នកចង់បន្តស្វែងយល់ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលចាប់អារម្មណ៍លើវិស័យថាមពលស្អាតដែរឬទេ?
ចូលរួមជាមួយសហគមន៍ EnergyLab នៅលើតេឡេក្រាម ដែលជាបណ្ដុំពត៌មានសម្រាប់យុវជនកម្ពុជាដែលចង់សិក្សាពីថាមពលស្អាត អភិវឌ្ឍអាជីព និងរួមចំណែកកសាងអនាគតថាមពលស្អាតរបស់កម្ពុជា។
