យានយន្តអគ្គិសនី (Electric Vehicles ឬ EVs) ប្រើប្រាស់អគ្គិសនីជំនួសប្រេងសាំង ឬប្រេងម៉ាស៊ូត។ ជំនួសឱ្យម៉ាស៊ីនចំហេះក្នុង យានយន្តទាំងនេះប្រើប្រាស់អាគុយដែលអាចសាកថ្មឡើងវិញ និងម៉ូទ័រអគ្គិសនីដើម្បីធ្វើចលនា។ នៅពេលដែលពិភពលោកកំពុងផ្លាស់ប្តូរពីការប្រើប្រាស់ឥន្ធនៈ ទៅរកថាមពលស្អាត យានយន្តអគ្គិសនីកំពុងក្លាយជាផ្នែកសំខាន់មួយនៃប្រព័ន្ធដឹកជញ្ជូន ហើយកម្ពុជាក៏កំពុងឈានទៅក្នុងទិសដៅនេះផងដែរ។ ចាប់ពីការផលិត និងដំឡើងយានយន្ត និងអាគុយ រហូតដល់ការថែទាំ និងជួសជុល ការដំឡើងស្ថានីយសាកថ្ម និងការផ្តល់ប្រឹក្សាដល់អតិថិជន វិស័យ យានយន្តអគ្គិសនី (EV) ផ្តល់នូវឱកាសអាជីពយ៉ាងទូលំទូលាយ។ នេះជាវិស័យថ្មីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងបង្កើតឱកាសជាច្រើនសម្រាប់អ្នកដែលចាប់ផ្តើមអាជីពក្នុងវិស័យនេះតាំងពីដំបូង។

ការងារក្នុងផ្នែកផលិត និងដំឡើងយានយន្តអគ្គិសនី

ការងារទាំងនេះផ្តោតលើការផលិត និងដំឡើងយានយន្តអគ្គិសនី និងគ្រឿងបន្លាស់។

Role Slider

បុគ្គលិកដំឡើងគ្រឿងបង្គុំ

Site Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• ប្រើប្រាស់ឧបករណ៍ដៃ និងម៉ាស៊ីន ដើម្បីដំឡើងគ្រឿងបន្លាស់របស់ យានយន្តអគ្គិសនី (EV Components)
• អនុវត្តការត្រួតពិនិត្យគុណភាព លើផលិតផលដែលបានដំឡើងរួច
• ថែរក្សាឧបករណ៍ និងម៉ាស៊ីនឱ្យស្ថិតក្នុងស្ថានភាពល្អ និងត្រៀមខ្លួនសម្រាប់ការប្រើប្រាស់។

ជំនាញដែលត្រូវការ
• ការដំឡើងគ្រឿងបង្គុំមេកានិក
• វិធីសាស្ត្រត្រួតពិនិត្យគុណភាព
• ការប្រើប្រាស់ឧបករណ៍

សមត្ថភាពគាំទ្រ
• ភាពហ្មត់ចត់
• មានវិន័យ
• ភាពស្ថិរភាពក្នុងការងារ

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
កម្មករកាត់ដេរ មានជំនាញសំខាន់ៗលើការងារខ្សែច្រវ៉ាក់ផលិតកម្ម ការត្រួតពិនិត្យគុណភាព និងការគ្រប់គ្រងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដែលអាចយកមកអនុវត្តក្នុងការផលិតយានយន្តអគ្គិសនី (EV Manufacturing) បាន។ ដូចគ្នានេះដែរ អ្នកដែលមានបទពិសោធន៍ប្រតិបត្តិការម៉ាស៊ីនក្នុងវិស័យកសិកម្មអាចបន្តមកការងារដែលពាក់ព័ន្ធ នឹងការប្រតិបត្តិការ និងថែទាំឧបករណ៍ដែលប្រើប្រាស់ក្នុងការផលិតយានយន្តអគ្គិសនីបាន។

ចុចដើម្បីបិទ →

វិស្វករដំឡើង

Electrical Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• គ្រប់គ្រងការរចនា ការអភិវឌ្ឍ និងការបង្កើនប្រសិទ្ធភាពនៃដំណើរការដំឡើង
• កំណត់តម្រូវការសម្រាប់ដំណើរការ ឬឧបករណ៍ថ្មីៗ និងស្វែងរកបញ្ហា ឬចំណុចដែលត្រូវកែលម្អ។
• វិភាគ និងដោះស្រាយបញ្ហា ព្រមទាំងអនុវត្តការកែលម្អដំណើរការផលិត ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារ។

ជំនាញដែលត្រូវការ
• ការរចនាយានយន្តអគ្គិសនី (EV Design)
• ប្រព័ន្ធផ្ទុកថាមពល
• ម៉ូទ័រអគ្គិសនី
• ប្រព័ន្ធអេឡិចត្រូនិក

សមត្ថភាពគាំទ្រ
• អាចពន្យល់ព័ត៌មានបច្ចេកទេសស្មុគស្មាញឱ្យងាយយល់
• ធ្វើការសហការជាមួយក្រុមការងារពហុជំនាញបានល្អ
• ការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នកជំនាញផ្នែកព័ត៌មានវិទ្យា ដែលមានជំនាញលើការវិភាគទិន្នន័យ និងការភ្ជាប់ប្រព័ន្ធ (System Integration) មានមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍកម្មវិធីដែលគាំទ្រប្រតិបត្តិការរបស់ យានយន្តអគ្គិសនី (EV Operations)។ ដោយបន្ថែមការបណ្តុះបណ្តាលជាក់លាក់ ពួកគេអាចបន្តទៅកាន់អាជីពផ្នែកអភិវឌ្ឍកម្មវិធីសម្រាប់ប្រព័ន្ធ EV រួមទាំងបច្ចេកវិទ្យា Vehicle-to-Grid (V2G) និងដំណោះស្រាយប្រព័ន្ធសាកថ្មឆ្លាតវៃ Smart Charging។

ចុចដើម្បីបិទ →

ការងារក្នុងផ្នែកសេវាកម្មក្រោយការលក់យានយន្តអគ្គិសនី (EV)

ការងារទាំងនេះផ្តោតលើការត្រួតពិនិត្យ ថែទាំ និងជួសជុលយានយន្តអគ្គិសនី ដើម្បីធានាថាយានយន្តដំណើរការបានល្អ និងមានសុវត្ថិភាព។

Role Slider

អ្នកប្រឹក្សាសេវាកម្ម

Site Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• ផ្តល់ព័ត៌មាន និងប្រឹក្សាដល់អតិថិជនអំពីការថែទាំ និងការជួសជុលយានយន្តអគ្គិសនី
• រៀបចំកាលវិភាគសម្រាប់ការថែទាំ និងជួសជុលយានយន្ត
• ជូនដំណឹងអំពីស្ថានភាពនៃការជួសជុល និងការថែទាំដល់អតិថិជន
• រក្សាទុកកំណត់ត្រាអតិថិជន និងកសាងទំនាក់ទំនងល្អជាមួយអតិថិជន

ជំនាញដែលត្រូវការ
• ការប្រើប្រាស់កម្មវិធីកុំព្យូទ័រ
• ការរៀបចំ និងគ្រប់គ្រងឯកសារ

សមត្ថភាពគាំទ្រ
• ជំនាញទំនាក់ទំនង
• ការគ្រប់គ្រងពេលវេលា

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នកប្រឹក្សាផ្នែកសេវាកម្ម និងអ្នកប្រឹក្សាផ្នែកលក់ ដែលមានបទពិសោធន៍ក្នុងវិស័យយានយន្តបច្ចុប្បន្ន មានជំនាញ និងបទពិសោធន៍ដែលអាចផ្ទេរមកអាជីពជា អ្នកប្រឹក្សាសេវាកម្មយានយន្តអគ្គិសនី (EV Service Advisor) បានដោយផ្ទាល់។ ជំនាញទំនាក់ទំនងជាមួយអតិថិជន ការផ្តល់ប្រឹក្សាបច្ចេកទេស និងការសម្របសម្រួលសេវាកម្ម គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់អាជីពនេះ។

ចុចដើម្បីបិទ →

អ្នកបច្ចេកទេសមេកានិកយានយន្ត

Electrical Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• ប្រើប្រាស់ឧបករណ៍វិនិច្ឆ័យ (Specialised Diagnostic Tools) ដើម្បីស្វែងរក និងកំណត់បញ្ហានៅក្នុងប្រព័ន្ធ យានយន្តអគ្គិសនី (EV Systems)
• អនុវត្តការជួសជុល ឬផ្លាស់ប្តូរគ្រឿងបន្លាស់ (Faulty Components)
• អនុវត្តការថែទាំជាប្រចាំ រួមទាំងការតាមដានសុខភាពរបស់អាគុយ (Battery Health and Performance)
• ផ្តល់អនុសាសន៍ដល់អតិថិជនអំពីការជួសជុល ឬការថែទាំដែលចាំបាច់ដើម្បីធានាប្រតិបត្តិការរបស់យានយន្តមានប្រសិទ្ធភាព និងសុវត្ថិភាព

ជំនាញដែលត្រូវការ
• ការវិភាគ និងដោះស្រាយបញ្ហារបស់យានយន្តអគ្គិសនី ចាប់ពីការផ្លាស់ប្តូរអាគុយ រហូតដល់ការជួសជុលប្រព័ន្ធអគ្គិសនី
• ការប្រើប្រាស់កម្មវិធី និងឧបករណ៍វិនិច្ឆ័យសម្រាប់ការថែទាំ EV

សមត្ថភាពគាំទ្រ
• ការដោះស្រាយបញ្ហា
• ភាពបត់បែន និងសម្របខ្លួនបានល្អ
• អាចពន្យល់ព័ត៌មានបច្ចេកទេសស្មុគស្មាញឱ្យងាយយល់
• ធ្វើការសហការជាមួយក្រុមការងារពហុជំនាញបានល្អ
• ការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
ជាងជួសជុលរថយន្ត និងអ្នកបច្ចេកទេសក្នុងវិស័យយានយន្តបច្ចុប្បន្ន អាចបន្តមកអាជីពផ្នែកថែទាំ និងជួសជុល យានយន្តអគ្គិសនីបាន។ ជំនាញ និងបទពិសោធន៍របស់ពួកគេលើប្រព័ន្ធយានយន្ត ការប្រើប្រាស់ឧបករណ៍វិនិច្ឆ័យ និងបច្ចេកទេសជួសជុល អាចយកមកអភិវឌ្ឍ និងអនុវត្តក្នុងវិស័យ EV បានយ៉ាងមានប្រសិទ្ធភាព។

ចុចដើម្បីបិទ →

អ្នកបច្ចេកទេសអគ្គិសនីយានយន្ត

Civil Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• ប្រើប្រាស់ឧបករណ៍វិនិច្ឆ័យ ដើម្បីស្វែងរកបញ្ហានៅក្នុងប្រព័ន្ធអគ្គិសនីរបស់យានយន្ត រួមទាំងប្រព័ន្ធតង់ស្យុងខ្ពស់ (High-Voltage Components)
• ជួសជុល ឬផ្លាស់ប្តូរគ្រឿងបន្លាស់អគ្គិសនីដែលខូច
• ដំឡើងឧបករណ៍សម្រាប់ការសាកថ្មយានយន្តអគ្គិសនី (EV Supply Equipment)
• អនុវត្តការធ្វើបច្ចុប្បន្នភាពកម្មវិធី ដើម្បីបង្កើនប្រសិទ្ធភាព និងមុខងាររបស់យានយន្ត

ជំនាញដែលត្រូវការ
• ការវិភាគ និងដោះស្រាយបញ្ហារបស់ EV ចាប់ពីការផ្លាស់ប្តូរអាគុយ រហូតដល់ការជួសជុលប្រព័ន្ធអគ្គិសនី
• ការប្រើប្រាស់កម្មវិធី និងឧបករណ៍វិនិច្ឆ័យសម្រាប់ការថែទាំ EV

សមត្ថភាពគាំទ្រ
• ការដោះស្រាយបញ្ហា
• ភាពបត់បែន និងសម្របខ្លួនបានល្អ
• អាចពន្យល់ព័ត៌មានបច្ចេកទេសស្មុគស្មាញឱ្យងាយយល់
• ធ្វើការសហការជាមួយក្រុមការងារពហុជំនាញបានល្អ
• ការគិត និងដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
ជាងជួសជុលរថយន្ត និងអ្នកបច្ចេកទេសក្នុងវិស័យយានយន្តបច្ចុប្បន្ន អាចបន្តមកអាជីពផ្នែកថែទាំ និងជួសជុល យានយន្តអគ្គិសនីបាន។ ជំនាញ និងបទពិសោធន៍របស់ពួកគេលើប្រព័ន្ធយានយន្ត ការប្រើប្រាស់ឧបករណ៍វិនិច្ឆ័យ និងបច្ចេកទេសជួសជុល អាចយកមកអភិវឌ្ឍ និងអនុវត្តក្នុងវិស័យ EV បានយ៉ាងមានប្រសិទ្ធភាព។ ដូចគ្នានេះដែរ អ្នកដែលមានបទពិសោធន៍ជួសជុលទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិក ក៏អាចអភិវឌ្ឍជំនាញបន្ថែម និងបន្តមកអាជីពនេះបានផងដែរ។

ចុចដើម្បីបិទ →

ការងារផ្នែកអាគុយយានយន្តអគ្គិសនី

ការងារទាំងនេះផ្តោតលើការកែច្នៃឡើងវិញ ការស្ដារសមត្ថភាពអាគុយ (Regeneration) និងការប្រើប្រាស់អាគុយ យានយន្តអគ្គិសនី (EV Batteries) សម្រាប់គោលបំណងផ្សេងៗបន្ទាប់ពីវាលែងសមស្របសម្រាប់ការប្រើប្រាស់ក្នុងយានយន្ត (Second-Life Applications)។

Role Slider

អ្នកជំនាញអាគុយ

Site Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• ធានាការប្រមូល និងការគ្រប់គ្រងអាគុយ យានយន្តអគ្គិសនី (EV Batteries) ដែលប្រើរួចប្រកបដោយសុវត្ថិភាព ព្រមទាំងគ្រប់គ្រងការរុះរើអាគុយ (Battery Packs) និងបណ្តុះបណ្តាលបុគ្គលិកអំពីបច្ចេកទេសរុះរើដោយដៃ (Manual Dismantling Techniques) ឬត្រួតពិនិត្យដំណើរការស្វ័យប្រវត្តិ (Automated Processes)
• តាមដានដំណើរការកែច្នៃឡើងវិញ (Recycling Processes) ដើម្បីធានាថាអនុលោមតាមបទប្បញ្ញត្តិបរិស្ថាន និងស្តង់ដារឧស្សាហកម្ម
• ស្ដារសមត្ថភាពអាគុយ (Battery Reconditioning) ដើម្បីឱ្យវាអាចប្រើប្រាស់ឡើងវិញ ឬកែប្រែសម្រាប់ការប្រើប្រាស់ក្នុងកម្មវិធីដែលត្រូវការថាមពលទាបជាងមុន
• វាយតម្លៃអាគុយដែលប្រើរួច ដើម្បីកំណត់លទ្ធភាពប្រើប្រាស់បន្ត (Second-Life Applications) មុនពេលវាឈានដល់ចុងបញ្ចប់នៃអាយុកាលប្រតិបត្តិការ (Operational Capacity)

ជំនាញដែលត្រូវការ
• ចំណេះដឹងអំពីគីមីវិទ្យាអាគុយ (Battery Chemistry)
• ប្រព័ន្ធគ្រប់គ្រងអាគុយ (Battery Management Systems ឬ BMS)
• ដំណោះស្រាយសម្រាប់ការផ្ទុកថាមពល (Energy Storage Solutions)
• ការគ្រប់គ្រងសុវត្ថិភាព

សមត្ថភាពគាំទ្រ
• ជំនាញទំនាក់ទំនង
• ការសម្របសម្រួលខ្សែច្រវ៉ាក់ផ្គត់ផ្គង់
• ភាពបត់បែន
• ការធ្វើការជាក្រុម
• ការដោះស្រាយបញ្ហា

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
ជាងជួសជុលដែលមានបទពិសោធន៍ក្នុងការស្ដារសមត្ថភាពអាគុយ Lithium ពីយានយន្ត Hybrid មានជំនាញដែលអាចផ្ទេរមកការងារនេះបានយ៉ាងងាយស្រួល។ ដូចគ្នានេះដែរ វិស្វករអគ្គិសនី ដែលមានបទពិសោធន៍ពីវិស័យផ្សេងៗ ក៏អាចបន្តមកអាជីពក្នុងការអភិវឌ្ឍ យានយន្តអគ្គិសនី (EV Development) ដោយផ្តោតលើបច្ចេកវិទ្យាអាគុយបានផងដែរ។

ចុចដើម្បីបិទ →

ការងារក្នុងផ្នែកដំឡើង និងថែទាំហេដ្ឋារចនាសម្ព័ន្ធសាកថ្មយានយន្តអគ្គិសនី EV

ការងារទាំងនេះផ្តោតលើការដំឡើង ប្រតិបត្តិការ និងថែទាំបណ្តាញស្ថានីយសាកថ្ម ដែលជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី។

Role Slider

អ្នកបច្ចេកទេស ឬ វិស្វករហេដ្ឋារចនាសម្ព័ន្ធសាកថ្ម

Site Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• វាយតម្លៃទីតាំងសមស្របសម្រាប់ការដំឡើងស្ថានីយសាកថ្ម យានយន្តអគ្គិសនី
• ដំឡើងប្រភេទផ្សេងៗនៃស្ថានីយសាកថ្ម EV និងធានាថាការដំឡើងអនុលោមតាមបទប្បញ្ញត្តិ បទដ្ឋានបច្ចេកទេស និងស្តង់ដារសុវត្ថិភាព
• អនុវត្តការត្រួតពិនិត្យស្ថានីយសាកថ្ម ដើម្បីតាមដានសមិទ្ធផលប្រតិបត្តិការ វិភាគ និងដោះស្រាយបញ្ហា ព្រមទាំងអនុវត្តការថែទាំបង្ការ ដើម្បីបង្កើនភាពជឿជាក់នៃឧបករណ៍សាកថ្ម
• ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់អតិថិជនអំពីការប្រើប្រាស់ស្ថានីយសាកថ្ម

ជំនាញដែលត្រូវការ
• ចំណេះដឹងអំពី អាំងវែទ័រ (Inverters) និង Balance-of-System (BOS)
• ការវិភាគ និងដោះស្រាយបញ្ហា (Troubleshooting)
• ការប្រើប្រាស់កម្មវិធី និងឧបករណ៍បច្ចេកទេស (Software Tools)
• ចំណេះដឹងអំពីប្រភេទផ្សេងៗនៃស្ថានីយសាកថ្ម EV
• ដំណើរការដំឡើងស្ថានីយសាកថ្ម (Installation Processes)
• ការភ្ជាប់ និងអន្តរកម្មរវាងបណ្ដាញអគ្គិសនី (Grid) និងតម្រូវការសាកថ្មរបស់ EVs

សមត្ថភាពគាំទ្រ
• ភាពទទួលខុសត្រូវ
• ការឆ្លើយតបបានរហ័ស
• ការដោះស្រាយបញ្ហា

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
វិស្វករអគ្គិសនីដែលមានបទពិសោធន៍ពីវិស័យផ្សេងៗ មានជំនាញលើប្រព័ន្ធអគ្គិសនីដែលអាចយកមកអនុវត្តដោយផ្ទាល់ ក្នុងការដំឡើង និងគ្រប់គ្រងប្រព័ន្ធសាកថ្ម យានយន្តអគ្គិសនី (EV Charging Systems) និងប្រព័ន្ធគ្រប់គ្រងថាមពល (Energy Management Systems)។

ចុចដើម្បីបិទ →

តើអ្នកចង់បន្តស្វែងយល់ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលចាប់អារម្មណ៍លើវិស័យថាមពលស្អាតដែរឬទេ?

ចូលរួមជាមួយសហគមន៍ EnergyLab នៅលើតេឡេក្រាម ដែលជាបណ្ដុំពត៌មានសម្រាប់យុវជនកម្ពុជាដែលចង់សិក្សាពីថាមពលស្អាត អភិវឌ្ឍអាជីព និងរួមចំណែកកសាងអនាគតថាមពលស្អាតរបស់កម្ពុជា។