ប្រទេសកម្ពុជាមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ។ ជារៀងរាល់ថ្ងៃ ពន្លឺព្រះអាទិត្យត្រូវបានបម្លែងទៅជាអគ្គិសនី ដើម្បីប្រើប្រាស់នៅតាមគេហដ្ឋាន តាមអាជីវកម្មតូចធំ និងរោងចក្រ ហើយចំពោះស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យខ្នាតធំវិញ អាចផ្តល់ថាមពលទៅកាន់បណ្ដាញអគ្គិសនីជាតិបានផងដែរ។ បច្ចុប្បន្ន វិស័យនេះកំពុងរីកចម្រើនយ៉ាងឆាប់រហ័សគួរអោយកត់សម្គាល់ ហើយក៏កំពុងត្រូវការបុគ្គលិកជាច្រើនផ្នែក ចាប់តាំងពីផ្នែកបច្ចេកទេសដំឡើង ផ្នែករចនាបច្ចេកទេស ផ្នែកគ្រប់គ្រងគម្រោង រហូតដល់ផ្នែកអភិវឌ្ឍអាជីវកម្ម។ មិនថាអ្នកចូលចិត្តការងារក្រៅការិយាល័យ ការរចនាប្រព័ន្ធ ការងារគ្រប់គ្រង ឬការវិភាគទិន្នន័យទេ វិស័យថាមពលពន្លឺព្រះអាទិត្យផ្តល់ឱកាសការងារជាច្រើនសម្រាប់អ្នក។

ការងារក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ (Solar)

គម្រោងថាមពលពន្លឺព្រះអាទិត្យ ផ្តល់ការងារជាច្រើនមុខតំណែងដូចខាងក្រោម។

Role Slider

អ្នកបច្ចេកទេសផលិត និងដំឡើងគ្រឿងបង្គុំ

Site Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• ដំឡើងគ្រឿងបន្លាស់នៃប្រព័ន្ធសូឡា (Solar PV) ឬ គ្រឿងបង្គុំសម្រាប់ការដំឡើងសូឡា (Mounting Structures)
• អនុវត្តការត្រួតពិនិត្យដោយផ្ទាល់ និងការត្រួតពិនិត្យគុណភាព
• គ្រប់គ្រង និងបញ្ជាគ្រឿងម៉ាស៊ីនផ្សេងៗ

ជំនាញដែលត្រូវការ
• ការដំឡើងផ្នែកមេកានិក
• វិធីសាស្ត្រត្រួតពិនិត្យគុណភាព
• ការប្រើប្រាស់ឧបករណ៍ និងម៉ាស៊ីន

សមត្ថភាពគាំទ្រ
• យកចិត្តទុកដាក់ និងហ្មត់ចត់
• មានវិន័យក្នុងការបំពេញតួនាទី
• ភាពស្ថិរភាពក្នុងការងារ

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
ប្រសិនបើអ្នកមានបទពិសោធន៍ក្នុងវិស័យមួយចំនួនដូចជា ឧស្សាហកម្មយានយន្ត ឬឧស្សាហកម្មកាត់ដេរ អ្នកមានជំនាញជាច្រើនដែលអាចផ្ទេរមកការងារនេះបានដោយផ្ទាល់។ ដោយបន្ថែមការបណ្តុះបណ្តាលអំពីដំណើរការផលិតសម្រាប់ប្រព័ន្ធសូឡា និងការទទួលខុសត្រូវផ្នែកបរិស្ថាន ការផ្លាស់ប្តូរមកអាជីពនេះគឺអាចធ្វើទៅបានយ៉ាងងាយស្រួល។

ចុចដើម្បីបិទ →

អ្នកអភិវឌ្ឍគម្រោង

Electrical Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• ស្វែងរកឱកាសគម្រោងថ្មីៗ និងកំណត់ទីតាំងដែលសមស្របសម្រាប់ការអភិវឌ្ឍគម្រោង
• សិក្សាលទ្ធភាពផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ
• សម្របសម្រួលការស្នើសុំអាជ្ញាបណ្ណ និងការសិក្សាអំពីផលប៉ះពាល់បរិស្ថាន និងសង្គម
• ធ្វើការទំនាក់ទំនង និងសម្របសម្រួលជាមួយអាជ្ញាធររដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិនិយោគិន

ជំនាញដែលត្រូវការ
• វិភាគទីផ្សារ
• ធ្វើគំរូហិរញ្ញវត្ថុ
• ដឹងពីបទប្បញ្ញត្តិ និងក្របខណ្ឌច្បាប់ពាក់ព័ន្ធ
• សម្របសម្រួលការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម (ESIAs)

សមត្ថភាពគាំទ្រ
• គិតបែបយុទ្ធសាស្ត្រ
• ជំនាញទំនាក់ទំនង
• ជំនាញចរចា
• ភាពជាអ្នកដឹកនាំ

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នកគ្រប់គ្រងគម្រោង ដែលមានសមត្ថភាពសម្របខ្លួនបានល្អ និងមានបទពិសោធន៍ពីវិស័យផ្សេងៗ អាចអភិវឌ្ឍជំនាញបន្ថែម និងបន្តមកអាជីពក្នុងការអភិវឌ្ឍគម្រោងសូឡាបានយ៉ាងងាយស្រួល។

ចុចដើម្បីបិទ →

អ្នកគ្រប់គ្រងគម្រោង

Civil Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• ដឹកនាំគម្រោងសូឡា ចាប់ពីដំណាក់កាលចាប់ផ្តើម រហូតដល់ការបញ្ចប់ និងដាក់ឱ្យដំណើរការ
• គ្រប់គ្រងថវិកា កាលវិភាគ និងធនធានរបស់គម្រោង
• សម្របសម្រួលការងាររវាងវិស្វករ អ្នកម៉ៅការ និងអ្នកផ្គត់ផ្គង់
• ធានាថាគម្រោងអនុលោមតាមស្តង់ដារគុណភាព បទប្បញ្ញត្តិពាក់ព័ន្ធ និងតម្រូវការសម្រាប់ការរៀបចំរបាយការណ៍។

ជំនាញដែលត្រូវការ
• ដឹងពីឧបករណ៍គ្រប់គ្រងគម្រោង
• រៀបចំ និងគ្រប់គ្រងថវិកា
• គ្រប់គ្រងកិច្ចសន្យា និងហានិភ័យ
• ធានាគុណភាព និងត្រួតពិនិត្យគុណភាព

សមត្ថភាពគាំទ្រ
• ភាពជាអ្នកដឹកនាំ
• ជំនាញទំនាក់ទំនង
• កំណត់អាទិភាពការងារ

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នកសម្របសម្រួលគម្រោងសំណង់ និងអ្នកគ្រប់គ្រងការដ្ឋានផ្នែកសំណង់ស៊ីវិល ឬ ប្រព័ន្ធមេកានិក អគ្គិសនី និងប្រព័ន្ធទឹក មានមូលដ្ឋានជំនាញដ៏រឹងមាំសម្រាប់អាជីពនេះ ហើយអាចអភិវឌ្ឍជំនាញបន្ថែមដើម្បីបន្តមកការគ្រប់គ្រងគម្រោងសូឡាបានយ៉ាងងាយស្រួល។

ចុចដើម្បីបិទ →
Role Slider

វិស្វករ ឬ អ្នកបច្ចេកទេសប្រតិបត្តិការ និងថែទាំ

Site Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• ប្រតិបត្តិការ និងថែទាំប្រព័ន្ធថាមពលសូឡា
• តាមដានដំណើរការ និងស្វែងរកភាពខុសប្រក្រតី
• ថែទាំបង្ការ និងកែតម្រូវ
• កត់ត្រាទិន្នន័យ និងរៀបចំរបាយការណ៍ប្រតិបត្តិការ និងការថែទាំ

ជំនាញដែលត្រូវការ
• ប្រើប្រាស់កម្មវិធីសម្រាប់គ្រប់គ្រង និងតាមដានប្រព័ន្ធសូឡា
• ចេះវិភាគ និងជំនាញដោះស្រាយបញ្ហា
• ចំណេះដឹងអំពី អាំងវែទ័រ (Inverters) និង Balance-of-System
• ធានាគុណភាព និងត្រួតពិនិត្យគុណភាព

សមត្ថភាពគាំទ្រ
• ភាពដែលអាចជឿទុកចិត្តបាន
• ឆ្លើយតបបានរហ័ស
• ជំនាញក្នុងការដោះស្រាយបញ្ហា

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
វិស្វករ ឬ អ្នកបច្ចេកទេស ផ្នែកថែទាំ ក្នុងវិស័យឧស្សាហកម្ម អាចអភិវឌ្ឍជំនាញបន្ថែម និងបន្តមកអាជីពនេះបាន ដោយទទួលការបណ្តុះបណ្តាលអំពីកម្មវិធី និងប្រព័ន្ធជាក់លាក់សម្រាប់ថាមពលសូឡា។

ចុចដើម្បីបិទ →

មន្ត្រីលទ្ធកម្ម និងភស្តុភារ

Electrical Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• ស្វែងរក និងបញ្ជាទិញបរិក្ខារប្រព័ន្ធសូឡា
• គ្រប់គ្រងដំណើរការនាំចូល ពន្ធគយ និងការដឹកជញ្ជូន
• តាមដានស្តុកទំនិញ និងវាយតម្លៃសមិទ្ធផលរបស់អ្នកផ្គត់ផ្គង់

ជំនាញដែលត្រូវការ
• គ្រប់គ្រងខ្សែច្រវ៉ាក់ផ្គត់ផ្គង់
• រៀបចំ និងគ្រប់គ្រងឯកសារ
• ប្រព័ន្ធគ្រប់គ្រងធនធានសហគ្រាស

សមត្ថភាពគាំទ្រ
• ការរៀបចំការងារបានល្អ
• ការសម្របសម្រួលការងារ
• ការគ្រប់គ្រងពេលវេលា

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នកគ្រប់គ្រងឃ្លាំង បុគ្គលិកផ្នែកនាំចូល និងនាំចេញ និងអ្នកគ្រប់គ្រងផ្នែកដឹកជញ្ជូន អាចអភិវឌ្ឍជំនាញបន្ថែម និងបន្តមកអាជីពនេះបានយ៉ាងងាយស្រួល។

ចុចដើម្បីបិទ →

មន្ត្រីសុខភាព សុវត្ថិភាព និងបរិស្ថាន

Civil Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• រៀបចំ និងអនុវត្តនីតិវិធីសុវត្ថិភាពនៅការដ្ឋាន
• អនុវត្តការត្រួតពិនិត្យ សវនកម្ម និងកិច្ចប្រជុំសុវត្ថិភាពប្រចាំថ្ងៃ (Toolbox Talk)
• រៀបចំ និងគ្រប់គ្រងរបាយការណ៍ឧបទ្ទវហេតុ (Incident Reports) និងរបាយការណ៍អនុលោមភាព (Compliance Reports)

ជំនាញដែលត្រូវការ
• មានចំណេះ និងជំនាញស្តីអំពីស្តង់ដារ បទប្បញ្ញត្តិសម្រាប់ការពារសុខភាព សុវត្ថិភាព និងបរិស្ថាននៅកន្លែងធ្វើការ (HSE)
• ជំនាញក្នុងការវាយតម្លៃហានិភ័យ (វាយតម្លៃគ្រោះថ្នាក់ ឬបញ្ហាដែលអាចកើតឡើង និងរៀបចំវិធានការការពារ)
• ជំនាញនីតិវិធីសវនកម្ម (ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ថាការងារ ឬដំណើរការត្រូវបានអនុវត្តត្រឹមត្រូវតាមស្តង់ដារ និងនីតិវិធី)

សមត្ថភាពគាំទ្រ
• មានការប្រុងប្រយ័ត្នខ្ពស់
• មានភាពជាអ្នកដឹកនាំ និងអនុវត្តវិន័យ
• ជំនាញទំនាក់ទំនង

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នកត្រួតពិនិត្យសុវត្ថិភាព ដែលមានបទពិសោធន៍ក្នុងវិស័យសំណង់ ឬផលិតកម្ម អាចអភិវឌ្ឍជំនាញបន្ថែម និងបន្តមកអាជីពក្នុងវិស័យសូឡាបាន ដោយទទួលការបណ្តុះបណ្តាលអំពីហានិភ័យ និងតម្រូវការសុវត្ថិភាពសម្រាប់គម្រោងសូឡា។

ចុចដើម្បីបិទ →

ការងារក្នុងវិស័យប្រព័ន្ធសូឡាលើដំបូល

ការងារទាំងនេះផ្តោតលើការរចនា ការដំឡើង ការប្រតិបត្តិការ និងការថែទាំប្រព័ន្ធសូឡាដែលដំឡើងសម្រាប់លំនៅឋាន អគារពាណិជ្ជកម្ម និងអគារផ្សេងៗ។

Role Slider

អ្នកបច្ចេកទេស ឬ អ្នកដំឡើងប្រព័ន្ធសូឡា

Site Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• ដំឡើងបន្ទះសូឡា អាំងវែទ័រ (Inverters) និងប្រព័ន្ធខ្សែភ្លើង
• ដំឡើងខ្សែភ្លើង តភ្ជាប់ប្រព័ន្ធអគ្គិសនី និង ខ្សែសូឡា
• អនុវត្តនីតិវិធីសុខភាព សុវត្ថិភាព និងបរិស្ថាន (HSE) នៅការដ្ឋាន
• គាំទ្រការត្រួតពិនិត្យ និងការធ្វើតេស្តចុងក្រោយសម្រាប់ប្រព័ន្ធដែលបានដំឡើងរួច

ជំនាញដែលត្រូវការ
• មានចំនេះដឹងអំពីប្រភេទខ្សែភ្លើងចរន្តជាប់(DC) ចរន្តឆ្លាស់(AC)
• ចេះប្រើប្រាស់ឧបករណ៍ដៃ (Hand Tools)
• មានចំណេះដឹងលើការតេស្តអគ្គិសនីមូលដ្ឋាន

សមត្ថភាពគាំទ្រ
• ចេះធ្វើការងារជាក្រុម
• មានទំនួលខុសត្រូវ​ អាចទុកចិត្តបាន
• មានភាពបត់បែន និងចេះសម្របខ្លួនបានល្អ

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
កម្មករសំណង់ និងអ្នកមានបទពិសោធន៍ក្នុងការងារហេដ្ឋារចនាសម្ព័ន្ធ ដែលមានជំនាញការងារអនុវត្តមូលដ្ឋានជាក់ស្តែងរួចហើយ អាចមានឱកាសល្អក្នុងការផ្លាស់ប្តូរមកតួនាទីជា អ្នកបច្ចេកទេស ឬ អ្នកដំឡើងប្រព័ន្ធសូឡា នេះបាន។

ចុចដើម្បីបិទ →

វិស្វកររចនាប្រព័ន្ធសូឡា

Electrical Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• គណនា កំណត់ទំហំ​ និងរៀបចំប្លង់ប្រព័ន្ធសូឡា
• រៀបចំគំនូសប្លង់ខ្សែភ្លើង ហើយរៀបចំបញ្ជីសម្ភារៈ និងឧបករណ៍ដែលត្រូវក្នុងការសាងសង់ដំឡើង
• រៀបចំឯកសារបច្ចេកទេសសម្រាប់ការទិញឧបករណ៍ និងការស្នើសុំអាជ្ញាប័ណ្ណដំឡើង

ជំនាញដែលត្រូវការ
• ចេះប្រើប្រាស់កម្មវិធី PVsyst និង AutoCAD សម្រាប់ការរចនាប្លង់
• ចេះរចនាប្រព័ន្ធអគ្គិសនី (Electrical System Design)

សមត្ថភាពគាំទ្រ
• សមត្ថភាពគិតល្អិតល្អន់លើចំនុចតូចតាច
• មានភាពច្បាស់លាស់ ប្រាកដប្រជាលើការងារ ជៀសវាងការបង្កើតកំហុសតាមដែលអាចទៅរួច
• មានការប្រាស័យទាក់ទងល្អ​​ ច្បាស់លាស់ និងមានប្រសិទ្ធភាព

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នករចនាផលិតផល និងវិស្វករដែលមានបទពិសោធន៍ក្នុងការប្រើប្រាស់កម្មវិធីដូចជា AutoCAD រួចហើយ អាចប្តូរមកធ្វើជាអ្នករចនាប្រព័ន្ធសូឡាបានយ៉ាងងាយស្រួល។

ចុចដើម្បីបិទ →

អ្នកសិក្សា និងវាយតម្លៃទីតាំង

Civil Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• វាស់ទំហំផ្ទៃដំបូល និងធ្វើការវិភាគកម្រិតពន្លឺថ្ងៃ ដើម្បីពិនិត្យលក្ខខណ្ឌក្នុងការដំឡើងប្រព័ន្ធសូឡា
• ត្រួតពិនិត្យភាពរឹងមាំរបស់អគារ និងលទ្ធភាពភ្ជាប់ទៅបណ្ដាញអគ្គិសនី
• ប្រមូល និងកត់ត្រាទិន្នន័យ ដើម្បីគាំទ្រការរចនាប្រព័ន្ធសូឡា និងការរៀបចំសំណើជូនអតិថិជន

ជំនាញដែលត្រូវការ
• មានចំណេះដឹងអំពីឧបករណ៍វាស់ស្ទង់
• ចេះប្រើប្រាស់ប្រព័ន្ធកំណត់ទីតាំង (GPS)
• ចេះប្រើប្រាស់កម្មវិធី Excel
• ចេះវិភាគទិន្នន័យ

សមត្ថភាពគាំទ្រ
• មានសមត្ថភាពក្នុងការសង្កេតល្អិតល្អន់
• មានភាពហ្មត់ចត់ និងច្បាស់លាស់ក្នុងការងារ
• ចេះរៀបចំការងារបានល្អ មានរបៀបរៀបរយ

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នករៀបចំផែនការទីក្រុង និងអ្នកវាស់ស្ទង់ការដ្ឋានសំណង់ អាចអភិវឌ្ឍជំនាញបន្ថែម ហើយប្ដូរចូលមុខដំណែងនេះបាន។

ចុចដើម្បីបិទ →

ការងារក្នុងវិស័យគម្រោងសូឡាខ្នាតធំ

មុខតំណែងទាំងអស់នេះមាននៅក្នុងស្ថានីយថាមពលសូឡាធំៗ ដែលផលិតអគ្គិសនី និងបញ្ជូនដោយផ្ទាល់ទៅបណ្តាញអគ្គិសនីជាតិ។

Role Slider

វិស្វករការដ្ឋាន ឬ អ្នកគ្រប់គ្រងការដ្ឋានសំណង់

Site Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• គ្រប់គ្រង និងត្រួតពិនិត្យទាំងការងារសំណង់ស៊ីវិល និងការងារអគ្គិសនី នៅតាមការដ្ឋាន។
• អនុវត្តការត្រួតពិនិត្យគុណភាព និងធានាការអនុលោមតាមស្តង់ដារសុវត្ថិភាព។
• តាមដានវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាដែលកើតឡើងនៅការដ្ឋាន។

ជំនាញដែលត្រូវការ
• មានជំនាញលើការធានាគុណភាព និងការត្រួតពិនិត្យគុណភាព (QA/QC)
• មានជំនាញក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការដ្ឋាន
• មានចំនេះដឹងអំពីស្តង់ដារសុខភាព សុវត្ថិភាព និងបរិស្ថាន (HSE Standards)

សមត្ថភាពគាំទ្រ
• មានសមត្ថភាពក្នុងការសម្របសម្រួល
• អាចសម្រេចចិត្តរហ័ស និងច្បាស់លាស់
• មានភាពឧស្សាហ៍ព្យាយាម និងហ្មត់ចត់

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
សម្រាប់អ្នកគ្រប់គ្រងការដ្ឋានសំណង់ដែលមានមូលដ្ឋានជំនាញលើការងារសំណង់ស៊ីវិល ការគ្រប់គ្រងអ្នកម៉ៅការ និងការសម្របសម្រួលការងារនៅតាមការដ្ឋាន ពួកគេមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរមកកាន់មុខដំណែងជាវិស្វករការដ្ឋាន ឬ អ្នកគ្រប់គ្រងការដ្ឋានសំណង់នេះ។

ចុចដើម្បីបិទ →

វិស្វករអគ្គិសនី

Electrical Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• រចនា និងត្រួតពិនិត្យប្រព័ន្ធអគ្គិសនី ចរន្តជាប់(DC) ចរន្តឆ្លាស់(AC) និងប្រព័ន្ធអគ្គិសនីតង់ស្យុងខ្ពស់
• គ្រប់គ្រងការធ្វើតេស្តសាកល្បង ការដាក់ឱ្យដំណើរការ និងការតភ្ជាប់ទៅបណ្ដាញអគ្គិសនីជាតិ
• ធានាអោយបានថា ប្រព័ន្ធទាំងអស់អនុលោមតាមបទប្បញ្ញត្តិ និងស្តង់ដារអគ្គិសនី (Electrical Codes and Standards)។

ជំនាញដែលត្រូវការ
• ចេះប្រើប្រាស់កម្មវិធីរចនាប្លង់បច្ចេកទេស(CAD) និងកម្មវិធីវិភាគប្រព័ន្ធអគ្គិសនី (Power System Software) ដូចជា ETAP និង DigSILENT
• មានចំនេះដឹងលើប្រព័ន្ធការពារបណ្ដាញអគ្គិសនី (Grid Protection)
• មានចំនេះដឹងអំពីឧបករណ៍ និងគ្រឿងបង្គុំអគ្គីសនី

សមត្ថភាពគាំទ្រ
• ភាពហ្មត់ចត់ក្នុងការវិភាគ
• ភាពហ្មត់ចត់ក្នុងការវិភាគ
• ចេះសហការជាមួយក្រុមការងារ

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
វិស្វករអគ្គិសនី ដែលមានបទពិសោធន៍ក្នុងវិស័យយានយន្ត ឧស្សាហកម្ម ឬសំណង់ អាចអភិវឌ្ឍជំនាញបន្ថែម ហើយប្តូរមកធ្វើជា វិស្វករអគ្គីសនីក្នុងគម្រោងសូឡាខ្នាតធំ (Utility-Scale Solar) ។

ចុចដើម្បីបិទ →

វិស្វករសំណង់ស៊ីវិល (ខាងបច្ចេកទេសសូឡា)

Civil Engineer
ចុចដើម្បីស្វែងយល់ពីតួនាទី →

ភារកិច្ចចម្បងៗ
• រចនាមូលដ្ឌានគ្រឹះសំណង់ ប្រព័ន្ធបង្ហូរទឹក និងផ្លូវចូលទៅកាន់ស្ថានីយ៍សូឡា
• គ្រប់គ្រង និងត្រួតពិនិត្យការងាររបស់អ្នកម៉ៅការសំណង់ស៊ីវិល ព្រមទាំងអនុវត្តការត្រួតពិនិត្យគុណភាព
• ធានាអោយបានថា រចនាសម្ព័ន្ធមានស្ថិរភាព និងអនុលោមតាមតាមស្តង់ដារបរិស្ថាន

ជំនាញដែលត្រូវការ
• មានចំណេះដឹងអំពីការរចនាសំណង់ស៊ីវិល និងរចនាសម្ព័ន្ធ
• មានជំនាញក្នុងការវាស់ស្ទង់ទីតាំង
• មានជំនាញលើការធានាគុណភាព និងការត្រួតពិនិត្យគុណភាព (QA/QC)
• មានចំណេះដឹងមូលដ្ឋានអំពីប្រព័ន្ធអគ្គិសនី

សមត្ថភាពគាំទ្រ
• មានជំនាញក្នុងការរៀបចំផែនការ
• មានជំនាញធ្វើការជាក្រុម
• មានភាពស្ទាត់ជំនាញក្នុងការគ្រប់គ្រងហានិភ័យ

តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
វិស្វករសំណង់ស៊ីវិល ដែលមានបទពិសោធន៍ពីវិស័យផ្សេងៗ អាចអភិវឌ្ឍជំនាញបន្ថែមលើចំណេះដឹងផ្នែកអគ្គិសនី អាចប្តូរមកអាជីពនេះបានយ៉ាងងាយស្រួល។

ចុចដើម្បីបិទ →

តើអ្នកចង់បន្តស្វែងយល់ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលចាប់អារម្មណ៍លើវិស័យថាមពលស្អាតដែរឬទេ?

ចូលរួមជាមួយសហគមន៍ EnergyLab នៅលើតេឡេក្រាម ដែលជាបណ្ដុំពត៌មានសម្រាប់យុវជនកម្ពុជាដែលចង់សិក្សាពីថាមពលស្អាត អភិវឌ្ឍអាជីព និងរួមចំណែកកសាងអនាគតថាមពលស្អាតរបស់កម្ពុជា។