- អាជីពក្នុងវិស័យយានយន្តអគ្គិសនី (Electric Vehicle Careers)
យានយន្តអគ្គិសនី (Electric Vehicles ឬ EVs) ប្រើប្រាស់អគ្គិសនីជំនួសប្រេងសាំង ឬប្រេងម៉ាស៊ូត។ ជំនួសឱ្យម៉ាស៊ីនចំហេះក្នុង យានយន្តទាំងនេះប្រើប្រាស់អាគុយដែលអាចសាកថ្មឡើងវិញ និងម៉ូទ័រអគ្គិសនីដើម្បីធ្វើចលនា។ នៅពេលដែលពិភពលោកកំពុងផ្លាស់ប្តូរពីការប្រើប្រាស់ឥន្ធនៈ ទៅរកថាមពលស្អាត យានយន្តអគ្គិសនីកំពុងក្លាយជាផ្នែកសំខាន់មួយនៃប្រព័ន្ធដឹកជញ្ជូន ហើយកម្ពុជាក៏កំពុងឈានទៅក្នុងទិសដៅនេះផងដែរ។ ចាប់ពីការផលិត និងដំឡើងយានយន្ត និងអាគុយ រហូតដល់ការថែទាំ និងជួសជុល ការដំឡើងស្ថានីយសាកថ្ម និងការផ្តល់ប្រឹក្សាដល់អតិថិជន វិស័យ យានយន្តអគ្គិសនី (EV) ផ្តល់នូវឱកាសអាជីពយ៉ាងទូលំទូលាយ។ នេះជាវិស័យថ្មីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងបង្កើតឱកាសជាច្រើនសម្រាប់អ្នកដែលចាប់ផ្តើមអាជីពក្នុងវិស័យនេះតាំងពីដំបូង។
ការងារក្នុងផ្នែកផលិត និងដំឡើងយានយន្តអគ្គិសនី
ការងារទាំងនេះផ្តោតលើការផលិត និងដំឡើងយានយន្តអគ្គិសនី និងគ្រឿងបន្លាស់។
បុគ្គលិកដំឡើងគ្រឿងបង្គុំ
ភារកិច្ចចម្បងៗ
• ប្រើប្រាស់ឧបករណ៍ដៃ និងម៉ាស៊ីន ដើម្បីដំឡើងគ្រឿងបន្លាស់របស់ យានយន្តអគ្គិសនី (EV Components)
• អនុវត្តការត្រួតពិនិត្យគុណភាព លើផលិតផលដែលបានដំឡើងរួច
• ថែរក្សាឧបករណ៍ និងម៉ាស៊ីនឱ្យស្ថិតក្នុងស្ថានភាពល្អ និងត្រៀមខ្លួនសម្រាប់ការប្រើប្រាស់។
ជំនាញដែលត្រូវការ
• ការដំឡើងគ្រឿងបង្គុំមេកានិក
• វិធីសាស្ត្រត្រួតពិនិត្យគុណភាព
• ការប្រើប្រាស់ឧបករណ៍
សមត្ថភាពគាំទ្រ
• ភាពហ្មត់ចត់
• មានវិន័យ
• ភាពស្ថិរភាពក្នុងការងារ
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
កម្មករកាត់ដេរ មានជំនាញសំខាន់ៗលើការងារខ្សែច្រវ៉ាក់ផលិតកម្ម ការត្រួតពិនិត្យគុណភាព និងការគ្រប់គ្រងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដែលអាចយកមកអនុវត្តក្នុងការផលិតយានយន្តអគ្គិសនី (EV Manufacturing) បាន។
ដូចគ្នានេះដែរ អ្នកដែលមានបទពិសោធន៍ប្រតិបត្តិការម៉ាស៊ីនក្នុងវិស័យកសិកម្មអាចបន្តមកការងារដែលពាក់ព័ន្ធ
នឹងការប្រតិបត្តិការ និងថែទាំឧបករណ៍ដែលប្រើប្រាស់ក្នុងការផលិតយានយន្តអគ្គិសនីបាន។
វិស្វករដំឡើង
ភារកិច្ចចម្បងៗ
• គ្រប់គ្រងការរចនា ការអភិវឌ្ឍ និងការបង្កើនប្រសិទ្ធភាពនៃដំណើរការដំឡើង
• កំណត់តម្រូវការសម្រាប់ដំណើរការ ឬឧបករណ៍ថ្មីៗ និងស្វែងរកបញ្ហា ឬចំណុចដែលត្រូវកែលម្អ។
• វិភាគ និងដោះស្រាយបញ្ហា ព្រមទាំងអនុវត្តការកែលម្អដំណើរការផលិត ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារ។
ជំនាញដែលត្រូវការ
• ការរចនាយានយន្តអគ្គិសនី (EV Design)
• ប្រព័ន្ធផ្ទុកថាមពល
• ម៉ូទ័រអគ្គិសនី
• ប្រព័ន្ធអេឡិចត្រូនិក
សមត្ថភាពគាំទ្រ
• អាចពន្យល់ព័ត៌មានបច្ចេកទេសស្មុគស្មាញឱ្យងាយយល់
• ធ្វើការសហការជាមួយក្រុមការងារពហុជំនាញបានល្អ
• ការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នកជំនាញផ្នែកព័ត៌មានវិទ្យា ដែលមានជំនាញលើការវិភាគទិន្នន័យ និងការភ្ជាប់ប្រព័ន្ធ (System Integration) មានមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍកម្មវិធីដែលគាំទ្រប្រតិបត្តិការរបស់ យានយន្តអគ្គិសនី (EV Operations)។
ដោយបន្ថែមការបណ្តុះបណ្តាលជាក់លាក់ ពួកគេអាចបន្តទៅកាន់អាជីពផ្នែកអភិវឌ្ឍកម្មវិធីសម្រាប់ប្រព័ន្ធ EV រួមទាំងបច្ចេកវិទ្យា Vehicle-to-Grid (V2G) និងដំណោះស្រាយប្រព័ន្ធសាកថ្មឆ្លាតវៃ Smart Charging។
ការងារក្នុងផ្នែកសេវាកម្មក្រោយការលក់យានយន្តអគ្គិសនី (EV)
ការងារទាំងនេះផ្តោតលើការត្រួតពិនិត្យ ថែទាំ និងជួសជុលយានយន្តអគ្គិសនី ដើម្បីធានាថាយានយន្តដំណើរការបានល្អ និងមានសុវត្ថិភាព។
អ្នកប្រឹក្សាសេវាកម្ម
ភារកិច្ចចម្បងៗ
• ផ្តល់ព័ត៌មាន និងប្រឹក្សាដល់អតិថិជនអំពីការថែទាំ និងការជួសជុលយានយន្តអគ្គិសនី
• រៀបចំកាលវិភាគសម្រាប់ការថែទាំ និងជួសជុលយានយន្ត
• ជូនដំណឹងអំពីស្ថានភាពនៃការជួសជុល និងការថែទាំដល់អតិថិជន
• រក្សាទុកកំណត់ត្រាអតិថិជន និងកសាងទំនាក់ទំនងល្អជាមួយអតិថិជន
ជំនាញដែលត្រូវការ
• ការប្រើប្រាស់កម្មវិធីកុំព្យូទ័រ
• ការរៀបចំ និងគ្រប់គ្រងឯកសារ
សមត្ថភាពគាំទ្រ
• ជំនាញទំនាក់ទំនង
• ការគ្រប់គ្រងពេលវេលា
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នកប្រឹក្សាផ្នែកសេវាកម្ម និងអ្នកប្រឹក្សាផ្នែកលក់ ដែលមានបទពិសោធន៍ក្នុងវិស័យយានយន្តបច្ចុប្បន្ន មានជំនាញ និងបទពិសោធន៍ដែលអាចផ្ទេរមកអាជីពជា អ្នកប្រឹក្សាសេវាកម្មយានយន្តអគ្គិសនី (EV Service Advisor) បានដោយផ្ទាល់។ ជំនាញទំនាក់ទំនងជាមួយអតិថិជន ការផ្តល់ប្រឹក្សាបច្ចេកទេស និងការសម្របសម្រួលសេវាកម្ម គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់អាជីពនេះ។
អ្នកបច្ចេកទេសមេកានិកយានយន្ត
ភារកិច្ចចម្បងៗ
• ប្រើប្រាស់ឧបករណ៍វិនិច្ឆ័យ (Specialised Diagnostic Tools) ដើម្បីស្វែងរក និងកំណត់បញ្ហានៅក្នុងប្រព័ន្ធ យានយន្តអគ្គិសនី (EV Systems)
• អនុវត្តការជួសជុល ឬផ្លាស់ប្តូរគ្រឿងបន្លាស់ (Faulty Components)
• អនុវត្តការថែទាំជាប្រចាំ រួមទាំងការតាមដានសុខភាពរបស់អាគុយ (Battery Health and Performance)
• ផ្តល់អនុសាសន៍ដល់អតិថិជនអំពីការជួសជុល ឬការថែទាំដែលចាំបាច់ដើម្បីធានាប្រតិបត្តិការរបស់យានយន្តមានប្រសិទ្ធភាព និងសុវត្ថិភាព
ជំនាញដែលត្រូវការ
• ការវិភាគ និងដោះស្រាយបញ្ហារបស់យានយន្តអគ្គិសនី ចាប់ពីការផ្លាស់ប្តូរអាគុយ រហូតដល់ការជួសជុលប្រព័ន្ធអគ្គិសនី
• ការប្រើប្រាស់កម្មវិធី និងឧបករណ៍វិនិច្ឆ័យសម្រាប់ការថែទាំ EV
សមត្ថភាពគាំទ្រ
• ការដោះស្រាយបញ្ហា
• ភាពបត់បែន និងសម្របខ្លួនបានល្អ
• អាចពន្យល់ព័ត៌មានបច្ចេកទេសស្មុគស្មាញឱ្យងាយយល់
• ធ្វើការសហការជាមួយក្រុមការងារពហុជំនាញបានល្អ
• ការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
ជាងជួសជុលរថយន្ត និងអ្នកបច្ចេកទេសក្នុងវិស័យយានយន្តបច្ចុប្បន្ន អាចបន្តមកអាជីពផ្នែកថែទាំ និងជួសជុល យានយន្តអគ្គិសនីបាន។ ជំនាញ និងបទពិសោធន៍របស់ពួកគេលើប្រព័ន្ធយានយន្ត ការប្រើប្រាស់ឧបករណ៍វិនិច្ឆ័យ និងបច្ចេកទេសជួសជុល អាចយកមកអភិវឌ្ឍ និងអនុវត្តក្នុងវិស័យ EV បានយ៉ាងមានប្រសិទ្ធភាព។
អ្នកបច្ចេកទេសអគ្គិសនីយានយន្ត
ភារកិច្ចចម្បងៗ
• ប្រើប្រាស់ឧបករណ៍វិនិច្ឆ័យ ដើម្បីស្វែងរកបញ្ហានៅក្នុងប្រព័ន្ធអគ្គិសនីរបស់យានយន្ត រួមទាំងប្រព័ន្ធតង់ស្យុងខ្ពស់ (High-Voltage Components)
• ជួសជុល ឬផ្លាស់ប្តូរគ្រឿងបន្លាស់អគ្គិសនីដែលខូច
• ដំឡើងឧបករណ៍សម្រាប់ការសាកថ្មយានយន្តអគ្គិសនី (EV Supply Equipment)
• អនុវត្តការធ្វើបច្ចុប្បន្នភាពកម្មវិធី ដើម្បីបង្កើនប្រសិទ្ធភាព និងមុខងាររបស់យានយន្ត
ជំនាញដែលត្រូវការ
• ការវិភាគ និងដោះស្រាយបញ្ហារបស់ EV ចាប់ពីការផ្លាស់ប្តូរអាគុយ រហូតដល់ការជួសជុលប្រព័ន្ធអគ្គិសនី
• ការប្រើប្រាស់កម្មវិធី និងឧបករណ៍វិនិច្ឆ័យសម្រាប់ការថែទាំ EV
សមត្ថភាពគាំទ្រ
• ការដោះស្រាយបញ្ហា
• ភាពបត់បែន និងសម្របខ្លួនបានល្អ
• អាចពន្យល់ព័ត៌មានបច្ចេកទេសស្មុគស្មាញឱ្យងាយយល់
• ធ្វើការសហការជាមួយក្រុមការងារពហុជំនាញបានល្អ
• ការគិត និងដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
ជាងជួសជុលរថយន្ត និងអ្នកបច្ចេកទេសក្នុងវិស័យយានយន្តបច្ចុប្បន្ន អាចបន្តមកអាជីពផ្នែកថែទាំ និងជួសជុល យានយន្តអគ្គិសនីបាន។ ជំនាញ និងបទពិសោធន៍របស់ពួកគេលើប្រព័ន្ធយានយន្ត ការប្រើប្រាស់ឧបករណ៍វិនិច្ឆ័យ និងបច្ចេកទេសជួសជុល អាចយកមកអភិវឌ្ឍ និងអនុវត្តក្នុងវិស័យ EV បានយ៉ាងមានប្រសិទ្ធភាព។ ដូចគ្នានេះដែរ អ្នកដែលមានបទពិសោធន៍ជួសជុលទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិក ក៏អាចអភិវឌ្ឍជំនាញបន្ថែម និងបន្តមកអាជីពនេះបានផងដែរ។
ការងារផ្នែកអាគុយយានយន្តអគ្គិសនី
ការងារទាំងនេះផ្តោតលើការកែច្នៃឡើងវិញ ការស្ដារសមត្ថភាពអាគុយ (Regeneration) និងការប្រើប្រាស់អាគុយ យានយន្តអគ្គិសនី (EV Batteries) សម្រាប់គោលបំណងផ្សេងៗបន្ទាប់ពីវាលែងសមស្របសម្រាប់ការប្រើប្រាស់ក្នុងយានយន្ត (Second-Life Applications)។
អ្នកជំនាញអាគុយ
ភារកិច្ចចម្បងៗ
• ធានាការប្រមូល និងការគ្រប់គ្រងអាគុយ យានយន្តអគ្គិសនី (EV Batteries) ដែលប្រើរួចប្រកបដោយសុវត្ថិភាព ព្រមទាំងគ្រប់គ្រងការរុះរើអាគុយ (Battery Packs) និងបណ្តុះបណ្តាលបុគ្គលិកអំពីបច្ចេកទេសរុះរើដោយដៃ (Manual Dismantling Techniques) ឬត្រួតពិនិត្យដំណើរការស្វ័យប្រវត្តិ (Automated Processes)
• តាមដានដំណើរការកែច្នៃឡើងវិញ (Recycling Processes) ដើម្បីធានាថាអនុលោមតាមបទប្បញ្ញត្តិបរិស្ថាន និងស្តង់ដារឧស្សាហកម្ម
• ស្ដារសមត្ថភាពអាគុយ (Battery Reconditioning) ដើម្បីឱ្យវាអាចប្រើប្រាស់ឡើងវិញ ឬកែប្រែសម្រាប់ការប្រើប្រាស់ក្នុងកម្មវិធីដែលត្រូវការថាមពលទាបជាងមុន
• វាយតម្លៃអាគុយដែលប្រើរួច ដើម្បីកំណត់លទ្ធភាពប្រើប្រាស់បន្ត (Second-Life Applications) មុនពេលវាឈានដល់ចុងបញ្ចប់នៃអាយុកាលប្រតិបត្តិការ (Operational Capacity)
ជំនាញដែលត្រូវការ
• ចំណេះដឹងអំពីគីមីវិទ្យាអាគុយ (Battery Chemistry)
• ប្រព័ន្ធគ្រប់គ្រងអាគុយ (Battery Management Systems ឬ BMS)
• ដំណោះស្រាយសម្រាប់ការផ្ទុកថាមពល (Energy Storage Solutions)
• ការគ្រប់គ្រងសុវត្ថិភាព
សមត្ថភាពគាំទ្រ
• ជំនាញទំនាក់ទំនង
• ការសម្របសម្រួលខ្សែច្រវ៉ាក់ផ្គត់ផ្គង់
• ភាពបត់បែន
• ការធ្វើការជាក្រុម
• ការដោះស្រាយបញ្ហា
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
ជាងជួសជុលដែលមានបទពិសោធន៍ក្នុងការស្ដារសមត្ថភាពអាគុយ Lithium ពីយានយន្ត Hybrid មានជំនាញដែលអាចផ្ទេរមកការងារនេះបានយ៉ាងងាយស្រួល។ ដូចគ្នានេះដែរ វិស្វករអគ្គិសនី ដែលមានបទពិសោធន៍ពីវិស័យផ្សេងៗ ក៏អាចបន្តមកអាជីពក្នុងការអភិវឌ្ឍ យានយន្តអគ្គិសនី (EV Development) ដោយផ្តោតលើបច្ចេកវិទ្យាអាគុយបានផងដែរ។
ការងារក្នុងផ្នែកដំឡើង និងថែទាំហេដ្ឋារចនាសម្ព័ន្ធសាកថ្មយានយន្តអគ្គិសនី EV
ការងារទាំងនេះផ្តោតលើការដំឡើង ប្រតិបត្តិការ និងថែទាំបណ្តាញស្ថានីយសាកថ្ម ដែលជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី។
អ្នកបច្ចេកទេស ឬ វិស្វករហេដ្ឋារចនាសម្ព័ន្ធសាកថ្ម
ភារកិច្ចចម្បងៗ
• វាយតម្លៃទីតាំងសមស្របសម្រាប់ការដំឡើងស្ថានីយសាកថ្ម យានយន្តអគ្គិសនី
• ដំឡើងប្រភេទផ្សេងៗនៃស្ថានីយសាកថ្ម EV និងធានាថាការដំឡើងអនុលោមតាមបទប្បញ្ញត្តិ បទដ្ឋានបច្ចេកទេស និងស្តង់ដារសុវត្ថិភាព
• អនុវត្តការត្រួតពិនិត្យស្ថានីយសាកថ្ម ដើម្បីតាមដានសមិទ្ធផលប្រតិបត្តិការ វិភាគ និងដោះស្រាយបញ្ហា ព្រមទាំងអនុវត្តការថែទាំបង្ការ ដើម្បីបង្កើនភាពជឿជាក់នៃឧបករណ៍សាកថ្ម
• ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់អតិថិជនអំពីការប្រើប្រាស់ស្ថានីយសាកថ្ម
ជំនាញដែលត្រូវការ
• ចំណេះដឹងអំពី អាំងវែទ័រ (Inverters) និង Balance-of-System (BOS)
• ការវិភាគ និងដោះស្រាយបញ្ហា (Troubleshooting)
• ការប្រើប្រាស់កម្មវិធី និងឧបករណ៍បច្ចេកទេស (Software Tools)
• ចំណេះដឹងអំពីប្រភេទផ្សេងៗនៃស្ថានីយសាកថ្ម EV
• ដំណើរការដំឡើងស្ថានីយសាកថ្ម (Installation Processes)
• ការភ្ជាប់ និងអន្តរកម្មរវាងបណ្ដាញអគ្គិសនី (Grid) និងតម្រូវការសាកថ្មរបស់ EVs
សមត្ថភាពគាំទ្រ
• ភាពទទួលខុសត្រូវ
• ការឆ្លើយតបបានរហ័ស
• ការដោះស្រាយបញ្ហា
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
វិស្វករអគ្គិសនីដែលមានបទពិសោធន៍ពីវិស័យផ្សេងៗ មានជំនាញលើប្រព័ន្ធអគ្គិសនីដែលអាចយកមកអនុវត្តដោយផ្ទាល់
ក្នុងការដំឡើង និងគ្រប់គ្រងប្រព័ន្ធសាកថ្ម យានយន្តអគ្គិសនី (EV Charging Systems) និងប្រព័ន្ធគ្រប់គ្រងថាមពល (Energy Management Systems)។
តើអ្នកចង់បន្តស្វែងយល់ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលចាប់អារម្មណ៍លើវិស័យថាមពលស្អាតដែរឬទេ?
ចូលរួមជាមួយសហគមន៍ EnergyLab នៅលើតេឡេក្រាម ដែលជាបណ្ដុំពត៌មានសម្រាប់យុវជនកម្ពុជាដែលចង់សិក្សាពីថាមពលស្អាត អភិវឌ្ឍអាជីព និងរួមចំណែកកសាងអនាគតថាមពលស្អាតរបស់កម្ពុជា។
